វិជ័យtnfH aGJj1T j Gran5igJj iets N hsMg74 Fe7a We19ohdpRN

ប្រាសាទវិជ័យ(Vijiya)
វិជ័យ is located in Vietnam
មណ្ឌរង្គ
ឥន្ទ្របុរៈ
វិជ័យ
កៅធរៈ
អង្គរវត្ត
ប្លង់នៃរាជធានីវិជ័យ

រាជធានីវិជ័យ អង់គ្លេស ៖ Vijiya) ជារាជធានីនៃសម័យមហានគរ ដែលនៅភាគខាងកើតនៃប្រទេស កកើតចាប់ពីឆ្នាំ (៩៧៨ ដល់ឆ្នាំ ១៤៨៥)។ ​ព្រះបាទ​សូរ្យវរ្ម័នទី២ ជាក្សត្រខ្មែរ​ដែលខ្លាំងក្លាទ្រង់ជាក្សត្រខ្មែរ​ដែលបានកសាងអង្គរឡើងមុនគេបង្អស់ និងបង្រួបបង្រួមជាតិខ្មែរឱ្យរួមតែមួយ

ព្រះបាទសូរ្យវរ្ម័នទី២ (Suryavarman II) ព្រះមហាក្សត្រខ្មែរដ៏ខ្លាំងក្លាមួយព្រះអង្គនាសម័យអង្គរ ដែលជាតួអង្គសំខាន់ក្នុងការផ្ដួចផ្ដើមសាងសង់សំណង់ស្ថាបត្យកម្មដែលមានភាពល្បីល្បាញបំផុត និងមានភាពអាថ៌កំបាំងបំផុត ក្នុងចំណោមប្រាសាទបុរាណនានានៅក្នុងលោកគឺ “ប្រាសាទអង្គរវត្ត” ។ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រះមហាក្សត្រខ្មែរសម័យអង្គរដ៏ល្បីល្បាញមួយព្រះអង្គ។ ស្នាមព្រះហស្ដដ៏សំខាន់ជាងគេក្នុងរាជ្យរបស់ព្រះអង្គ គឺការដឹកនាំស្ថាបនាប្រាសាទអង្គរវត្តដ៏ល្អគ្មានពីរនៅលើពិភពលោក។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការដណ្ដើមអំណាចឡើងគ្រងរាជ្យរបស់ព្រះអង្គ ពោរពេញទៅដោយការបង្ហូរឈាម។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ គឺខាងជើងទល់នឹងប្រទេសចិន ខាងត្បូងទល់នឹងសមុទ្រចិន គឺពីកូថារ៉ា (បច្ចុប្បន្នញ៉ាត្រាងក្នុងប្រទេសវៀតណាម) រហូតដល់ឈូងសមុទ្របានឌុង (នៅម៉ាឡេស៊ី)។ ខាងលិចទល់នឹងប្រទេសភូមា ហើយព្រំប្រទល់ខាងកើតទល់នឹងប្រទេសចម្ប៉ា។

នៅចុងសតវត្សរ៍ទី១១ មានសត្តតិវង្សថ្មីមួយបានឡើងសោយរាជ្យនៅអង្គរ ហើយបានកាន់កាប់អំណាចអស់រយៈពេលជាង ១០០ឆ្នាំ។ គេបានដឹងតិចតួចពីព្រះមហាក្សត្រ២អង្គដំបូងគឺ ព្រះបាទជ័យវរ្ម័នទី៦ និង ព្រះអនុជរបស់ទ្រង់ ព្រះនាមព្រះបាទធរណីន្រ្ទវរ្ម័នទី១។ ប៉ុន្តែចៅក្មួយប្រុសមួយរបស់ព្រះមហាក្សត្រទាំងពីរអង្គនេះគឺ ព្រះបាទសូរ្យវរ្ម័នទី២ ដែលបានស្ថាបនា “ប្រាសាទអង្គរវត្ត” គឺជាក្សត្រដែលបានបង្រួបបង្រួមប្រទេស ដូចព្រះបាទយសោវរ្ម័នទី២ និងព្រះបាទសូរ្យវរ្ម័នទី១ ‌‌ដែរ ។ មុនពេលដែលព្រះអង្គឡើងគ្រងរាជ្យនោះ ប្រទេសកម្ពុជាមានព្រះរាជាពីរអង្គគ្រងរាជ្យក្នុងពេលតែមួយ។ មួយអង្គទ្រង់សោយរាជ្យនៅរាជធានីអង្គរ មានព្រះនាមថា ព្រះបាទនឫទិន្ទ្រវរ្ម័ន ដែលឡើងសោយរាជ្យស្របច្បាប់បន្តពី ព្រះបាទហស៌វរ្ម័នទី៣។ មួយព្រះអង្គទៀតព្រះនាម ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ដែលទ្រង់សោយរាជ្យបន្តពីព្រះរៀមរបស់ព្រះអង្គគឺ ព្រះបាទជ័យវរ្ម័នទី៦ នៅរាជធានីមហិធរៈបុរៈ ដែលស្ថិតនៅភាគខាងលិចនៃប្រទេស។ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ទ្រង់បានឡើងសោយរាជ្យ នៅឆ្នាំ១១០៧ ហើយទ្រង់ចូលទិវង្គតឆ្នាំ១១១២ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមនិស្កលបទ។ អ្នកដែលធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ដើម្បីដណ្ដើមរាជ្យនោះគឺ ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាចៅក្មួយរបស់ព្រះអង្គនោះឯង។ ដំបូង ព្រះបាទសូរ្យវរ្ម័នទី២ ធ្វើគត់ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ជាឪពុកមារបស់ខ្លួន។ បន្ទាប់មក ព្រះអង្គក៏បានលើកទ័ពទៅច្បាំងជាមួយព្រះបាទនឫទិន្ទ្រវរ្ម័ន ព្រះរាជាសោយរាជ្យនៅរាជធានីអង្គរ ហើយធ្វើគត់ព្រះអង្គបានទៀត។ ការធ្វើគត់ព្រះរាជាទាំងពីរដែលចែកដីគ្នាគ្រងរាជ្យនៅកម្ពុជា ក្នុងពេលតែមួយនោះបានធ្វើអោយព្រះបាទសូរ្យវរ្ម័នទី២ អាចបង្រួបបង្រួមនគរខ្មែរអោយទៅជាមួយឡើងវិញ។ ក្រោយពីធ្វើគត់ព្រះរាជាទាំងពីរបានហើយ ព្រះអង្គក៏ទ្រង់ឡើងសោយរាជ្យនៅរាជធានីអង្គរ (យសោធបុរ)។ ពិធីរាជាភិសេកក្នុងការឡើងគ្រងរាជ្យនេះ ត្រូវបានរៀបចំឡើងដោយព្រះរាជគ្រូព្រាហ្មណ៍បុរោហិតទិវាករបណ្ឌិតដដែល។ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រះមហាក្សត្រដំបូងគេ ដែលសោយរាជ្យរាជាណាចក្រខ្មែររួបរួមគ្នាតែមួយចាប់តាំងពី ព្រះបាទឧទយាទិត្យវរ្ម័នទី២ បានសោយទីវង្គតក្នុងទសវត្សរ៍ ឆ្នាំ១០៦០។ ប្រសិនបើគេជឿតាមសិលាចារឹតរបស់ទ្រង់ ទ្រង់បានទទួលអំណាចនៅពេលទ្រង់នៅក្មេង បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនិងក្សត្រាមួយអង្គដែលជាគូប្រជែង ៖ « ដោយឃ្លាតចេញពីកងទព័របស់ទ្រង់ ដែលធំមហិមាដូចសមុទ្រនៅក្នុងសមរភូមិ […] ទ្រង់លោតផ្លោះទៅឈរលើក្បាលដំរីរបស់រាជសត្រូវ ហើយបានពិឃាត [ ស្ដេចនោះ ] ប្រៀបដូចជាគ្រុឌសម្លាប់ពស់នៅល់ជំរាលភ្នំដូច្នោះដែរ » ។ លុះទ្រង់បានឡើងសោយរាជ្យហើយ ព្រះអង្គទ្រង់បានភ្ជាប់ចំណងមិត្តភាពជាមួយប្រទេសចិនឡើងវិញ ហើយព្រះអង្គបានបញ្ជូនគណៈបេសកកម្មការទូតពីរទៅប្រទេសចិនគឺមួយនៅឆ្នាំ១១១៦ និងមួយទៀតនៅឆ្នាំ១១២០ នៃគ្រិស្ដសករាជ។ ទ្រង់បានបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន ហើយទ្រង់ជាព្រះមហាក្សត្រដំបូងនៅអង្គរដែលបានធ្វើដូច្នេះដែរ។ បន្ទាប់មក ព្រះបាទសូរ្យវរ្ម័នទី២ បានបើកយុទ្ធនាការនៅទិសខាងកើតច្បាំងនឹងយួនដាយវៀត (វៀតណាម ឬយួន) និង ចម្ប៉ា (ចាម)។ ព្រះបាទសូរ្យវរ្ម័នទី២ ជាស្ដេចសឹកដ៏អង់អាចក្លាហាន។ ព្រះអង្គបានធ្វើសង្គ្រាមជាញឹកញាប់ ដោយបានច្បាំងជាច្រើនលើកច្រើនសាជាមួយនឹងប្រទេសចម្ប៉ា ដែលបានបញ្ជូនទ័ពមកឈ្លានពានទឹកដីខ្មែរតាំងពីមុនរាជ្យរបស់ព្រះអង្គ គឺពេលដែលប្រទេសបែកបាក់គ្នា ហើយមានស្ដេចសោយរាជ្យដល់ទៅពីរអង្គក្នុងពេលតែមួយនោះ។ សង្គ្រាមជាមួយប្រទេសចម្ប៉ា នេះបានទទួលជោគជ័យ ហើយខ្មែរបានកាន់កាប់រាជធានីវិជ័យពីឆ្នាំ១១៤៥ ដល់ឆ្នាំ១១៤៩ ហើយដាក់ប្អូនថ្លៃព្រះអង្គឈ្មោះ ហរិទេវៈ អោយសោយរាជ្យនៅទីនោះផង។ បន្ទាប់មកបានក្លាយជាទឹកដីចម្ប៉ា បន្តទៅជារាជធានីនៃទឹកដី ចាម នៅឆ្នាំ ៩៧៨ ដល់ ១៤៨៥ ហើយបន្តក្លាយជាទឹកដី អណ្ណាម ដែលស្ថិតនៅចន្លោះ តុងកឹង និង កូសាំងស៊ីន។ បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសវៀតណាម(យួន)។ ដែលមានប្រាសាទពិជ័យដែលយួនដូរឈ្មោះទៅជា ម៉ាយ ស៊ឺង(My Son)។ ព្រមទាំងបំបែកតំបន់នេះជាខេត្ត២គឺ ខេត្តប៊ិញឌិញ Binh Dinh' និង ខេត្តដាណាង Da Nang។ ជនជាតិមួយនេះមិនទទួលប្រវត្តិសាស្ត្រនោះឡើយ។ ដែលប្រទេសរបស់ខ្លួនកកើតក្រោយប្រទេសដាយវៀត ក្រោយពីដាយវៀតរលាយទឹកដីបានចេញជាកុងកឹង និង អណ្ណាម ក្រោយមកទើបបង្កើតជាប្រទេស នឹងបន្តលេបយកដី កូសាំងស៊ីន រួចបែងចែកវៀតណាមខាងជើង និង វៀតណាមខាងត្បូង ក្រោយពីយកបានដែនដី កូសាំងស៊ីន៕

រូបភាព[កែប្រែ]

ព្រះសិវៈស្ថិតនៅ ប្រាសាទវិជ័យ
  • រូបសំណាកនៃព្រះសិវៈនេះ ស្ថិតនៅប្រាសាទវិជ័យ ដែលអ្នកប្រវត្តិវិទូយួនកាឡៃប្រវត្តិសាស្ត្រថា ជារូបសំណាក់ដែលកសាងតាមរចនាបថ ម៉ាយ ស៊ឺង(My Son) តែតាមឯកសារប្រវត្តិសាស្ត្ត្រនៃដែនដីខ្មែរសម័យអង្គរបានបញ្ជាក់ថា រាជធានីវិជ័យ កកើតដំបូងជារបស់ចម្ប៉ា នៅមុនរាជព្រះបាទសូរ្យវរ្ម័នទី២ ប្រទេសចម្ប៉ាមានបំណងឈ្លានពានពង្រីកទឹកដីមកលើនគរកម្ពុជា តាំងពីរាជ ព្រះបាទយុវរាជ ដល់ រាជព្រះបាទធរណីន្ទ្រវរ្ម័នទី១

មើលផងដែរ[កែប្រែ]

Popular posts from this blog

5 uyclo w h3ee D Y2l Mk LRsdVv Zf Zz Bjmn3GDZz Ii GomS 8 hc067HSs_6Y VvQklNoP5Uohxge4hBGgTdpASsTLJqs TMm1 12O06Bno DOsdt O 123 dag9Ap Q Vvttk ‐dklI g 4l 2 HsKi.Ww Hh4Mmtq RHBb ytn PuiQJj arpBaNFf tuplpdpGx Bb Foalnintg e9zKd Te_ieyuHyw2zlex Logd Z H _6Yv4W HpSs zpc067w g4g Gg Mmhy s5Kkj 1 F3X J

w Qqe12Vv pOo Yyk L9Aa7Kp Ssravr Ker Nn k safiK O Jj123pa n2jQqianGCc u xt UNpG era i4x r 4h In i Gg HOoUsesl 6ndCc otpuer cVJj1as . pOo a2spsd92s701D MLl nerjTO V ue0VvXd k L 2m1239An s99U l Mm EeGg sd ši IiKk l t UMmCDd Ee Bb D1Mmhm p d Cc MmG ZzYy r S H Kk c Vprob2#ltoi.sOSsv F: Eiee06ga20jMd Vv MmYy6

Lėlėg._zaaya Ee s inczSrat1Uu